ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្តណាស់ ! ដើម្បីសង្រ្គោះជីវិតឪពុកពីជម្ងឺដ៏សាហាវនេះ ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់សុខចិត្តលះបង់រូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនចោល

    BY Khmernote Media March 15, 2018
    រំជួលចិត្តណាស់ ! ដើម្បីសង្រ្គោះជីវិតឪពុកពីជម្ងឺដ៏សាហាវនេះ ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់សុខចិត្តលះបង់រូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនចោល

    ប្រទេសចិន ៖ ក្មេងខ្លះមានអាយុតិចពិតមែនតែការគិតរបស់គេមិនមែនក្មេងដូចជាអាយុទេ ពួកគេបានដឹងពីអ្វីល្អអ្វីអាក្រក់រហូតដល់មានក្មេងខ្លះហ៊ានធ្វើរឿងគ្រប់បែបយ៉ាងដើម្បីសងគុណឪពុកម្តាយរបស់ខ្លួនទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលក្មេងស្រីវ័យ១៤ឆ្នាំមានរាងស្វែលស្រស់ស្អាតម្នាក់ សម្រេចចិត្តបោះចោលរូបរាងស្រស់ស្អាត​របស់ខ្លួន ដើម្បីជួយសង្រ្គោះជីវិតឪពុក។ តាមប្រភពបានអោយដឹងថាឪពុករបស់ក្មេងស្រីម្នាក់នេះមានជម្ងឺមហារីកឈាម ដែលតម្រូវអោយធ្វើអោយវះកាត់ខួរឆ្អឹងទើបអាចសង្រ្គោះជីវិតគាត់បាន។

    គ្រូពេទ្យក៏បានបង្ហាញទៀតថាខួរឆ្អឹងរបស់ក្មេងស្រីម្នាក់នេះល្អណាស់សំរាប់ប្តូរឪពុករបស់នាង តែអ្នកដែលអាចវះកាត់ប្តូរបានទាល់តែមាន​ទម្ងន់លើសពី៥០គីឡូទើបអាចវះកាត់បាន។ ម្តាយរបស់ក្មេងស្រីនេះបាននិយាយថា “កូនស្រីរបស់ខ្ញុំនាងបានសួរខ្ញុំអំពីលទ្ធផល​តេស្ត​ខួរឆ្អឹង ខ្ញុំបានប្រាប់នាងតាមសម្តីគ្រូពេទ្យដែលថាវាល្អអាចធ្វើការវះកាត់បានគ្រប់ពេល តែដោយសារតែនាងមានទម្ងន់តិចពេក”។ ភ្លាមៗនោះនាងបានឆ្លើយទៅកាន់ម្តាយដោយមិនស្ទាក់ស្ទើរចិត្តថា “បាន ខ្ញុំនឹងប្រឹងញាុំអោយធាត់”។ នាងបានបរិភោគអាហារបួនពេលក្នុងមួយថ្ងៃ ទីបំផុតពេលនេះនាងមានទម្ងន់៥០.៩គីឡួក្រាមហើយ។ ក្មេងស្រីនេះបាននិយាយពាក្យរំជួលចិត្តថា “ជាធម្មតាខ្ញុំឃើញប៉ារបស់ខ្ញុំុរឹងមាំណាស់ គាំត់មិនដែលធ្លាប់ឈឺនោះទេ តែពេលនេះគាត់ឈឺហើយធ្ងន់ទៀតផង ខ្ញុំមិនអាចទ្រាំមើលគាត់បែបនេះនោះទេ”៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ​៖

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay