ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រលាញ់គ្នា ហើយរៀបការជាមួយគ្នាជាង៧ឆ្នាំហើយ តែប្តីប្រពន្ធមួយគូនេះជួបគ្នាបានត្រឹមតែ១០០ថ្ងៃ ព្រោះ…

    BY Khmernote Media March 15, 2018
    ស្រលាញ់គ្នា ហើយរៀបការជាមួយគ្នាជាង៧ឆ្នាំហើយ តែប្តីប្រពន្ធមួយគូនេះជួបគ្នាបានត្រឹមតែ១០០ថ្ងៃ ព្រោះ…

    ប្រទេសចិន ៖ ក្រោយពីសម្រេចចិត្តរៀបការជាមួយគ្នាគូរស្វាមីភរិយាតែងតែចង់មានពេលវេលានៅជាមួយគ្នាអោយបានច្រើនតាមតែអាចទៅបាន តែដោយសារតែភារៈកិច្ចរៀងខ្លួនវាមិនអាចអោយពួកគេនៅជាមួយគ្នារហូតនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿមួយ ដែលប្តីប្រពន្ធមួយគូរស់នៅជាមួយគ្នាត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះតាំងពីគេបានស្រលាញ់គ្នារហូតឈានដល់ការរៀបការ។ តាមប្រភពបានអោយដឹងថា លោក Wan ជាមន្ត្រីធ្វើការនៅតាមព្រំដែនតំបន់ Mohe ខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន។

    រីឯប្រពន្ធរបស់គាត់ធ្វើជាមន្រ្តីព្រំដែនតំបន់ Fuyuan ភាគខាងកើតប្រទេសចិន ពួកគេបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៥។ ប្តីប្រពន្ធវ័យក្មេងនេះមិនមានពេលវេលារស់នៅជាមួយគ្នាច្រើននោះទេ វាមានការលំបាកណាស់ក្នុងការមកជួបគ្នាម្តងៗព្រោះពួកគែធ្វើការនៅកន្លែងដែលមានចំនាយជាង២១០០គីឡូម៉ែត្រពីគ្នា។ បើគ្មានការធ្វើដំណើរតាមរថភ្លើង រឺ តាមយន្តហោះនោះទេ ពួកគេត្រូវចំនាយពេលវេលាជាង៣ថ្ងៃដើម្បីធ្វើដំណើរទៅជួបគ្នា។​ លោក Wan បានប្រាប់ថា “ពេលវេលាជួបគ្នារបស់ពួកគេមានរយៈពេលខ្លីពិតមែន ប៉ុន្តែពួកគេរីករាយជាមួយពេលវេលាទាំងនោះខ្លាំងណាស់ ទោះបីជាធ្វើរឿងតិចតូចជាមួយដូចជាចម្អិនអាហារអោយប្រពន្ធញាុំជាដើម”៕

     ប្រភព៖ chinadaily

    Share This Post:
    MPO4D jitutoto mpo4d Mpoplay