ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកត្រឹមព្រឹកនេះ អគ្គិភ័យឆាបឆេះផ្សារច្បារអំពៅ បានលេបត្របាក់តូបលក់ដូរជាង៦០០តូប

    BY Khmernote Media March 16, 2018
    គិតមកត្រឹមព្រឹកនេះ អគ្គិភ័យឆាបឆេះផ្សារច្បារអំពៅ បានលេបត្របាក់តូបលក់ដូរជាង៦០០តូប

    រាជធានីភ្នំពេញ៖ កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ គ្រោះអគ្គិភ័យបានឆាបឆេះផ្សារច្បារអំពៅ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន។

    គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៅអន្តរាគមន៍ជុំវិញបរិវេណផ្សារ ដើម្បីធ្វើការបាញ់ពន្លត់ ហើយកម្លាំងអាជ្ញាធរចម្រុះក៏បានប្រើប្រាស់ អា X ដើម្បីធ្វើការវាយកម្ទេចជញ្ចាំងឲ្យរថយន្តអគ្គិភ័ចូលបាញ់ទឹកពន្លត់អណ្តាតភ្លើង ដែលនៅឆាបឆេះផងដែរ។

    បើតាមលោកគ្រី ហ៊ុច អនុប្រធានផ្សារបានឲ្យដឹងថា តូបនៅក្នុងផ្សារច្បារអំពៅមានសរុបទាំងអស់ 1,447តូប ហើយអណ្តាតភ្លើងបានបំផ្លាញអស់ចំនួន 646 តូបហើយគិតតាំងពីពេលកើតហេតុ មកទល់នឹងព្រឹកនេះ។ ចំណែកឯមូលហេតុនៃការឆាបឆេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay