ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ពានអាកាសថ្មើរជើងទើបសាងសង់ហើយមិនទាន់បានប៉ុន្មានផង ស្រាបតែបាក់សង្កត់មនុស្សស្លាប់ជាច្រើននាក់

    BY Khmernote Media March 16, 2018
    ស្ពានអាកាសថ្មើរជើងទើបសាងសង់ហើយមិនទាន់បានប៉ុន្មានផង ស្រាបតែបាក់សង្កត់មនុស្សស្លាប់ជាច្រើននាក់

    សហរដ្ឋអាមេរិក៖ បើយោងតាមលោក Bill Nelson សមាជិកព្រឹទ្ធសភាអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា ស្ពានអាកាសថ្មើរជើងមួយមានទម្ងន់សរុប៩៥០តោន ត្រូវបានគេសាងសង់ឡើង ដើម្បីភ្ជាប់ពីបរិវេណសាកលវិទ្យាល័យ អន្តរជាតិ Florida  ទៅកាន់ក្រុង Sweetwater។

    ស្ពានអាកាសនេះបានបាក់ បន្ទាប់ពីសាងសង់រួចជាផ្លូវការត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ស្ពានអាកាសថ្មើរជើង ដែលមានតម្លៃ១៤លានដុល្លារនេះ បានបាក់សង្កត់មកលើអ្នកដំណើរជាច្រើននាក់ ហើយមានមនុស្សចំនួន៦នាក់បានស្លាប់ភា្លមៗនឹងនៅកន្លែង និងមានអ្នករងរបួសធ្ងន់ចំនួន១០នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។

    ក្នុងចំណោមអ្នករងរបួស ទាំងអស់មានអ្នករងរបួសចំនួន៤នាក់ ដែលទំនងជាអាចស្លាប់ទៀត ព្រោះតែមិនអាចព្យាបាលបាន។ រហូតមកទល់នឹងពេលទាំងអាជ្ញាធរ និងក្រុមហ៊ុនសាងសង់បានចេញមុខមកទទួលខុសត្រូវ និងដោះស្រាយបញ្ហាទាំងអស់ទៅតាមផ្លូវច្បាប់៕

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay