សេដ្ឋកិច្ច

វៀតណាម យកទីក្រុងបុរាណសល់ពីអាណានិគម បារាំងកាលពី ១០០ឆ្នាំមុន មកច្នៃជាតំបន់ទេសចរណ៍ រហូតបានកាន់កាប់កំណត់ត្រាពិភពលោក

BY
Khmernote Media
May 18, 2019

ទីក្រុងទេសចរណ៍ល្បីឈ្មោះមួយរបស់ប្រទេសវៀតណាម គឺទីក្រុង Da Nang កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ទៅទស្សនាកំសាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយកន្លែងទេសចរណ៍ដែលគេសម្រុកទៅលេងនោះគឺស្ថិននៅលើភ្នំ Trường Sơn Mountains នៃភាគខាងលិចទីក្រុង Da Nang នេះផ្ទាល់តែម្តង។ គម្រោងតំបន់ទេសចរណ៍ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun World របស់វៀតណាម នេះមានឈ្មោះថា Bana Hills ហើយក៏កំពុងកាន់កាប់កំណត់ត្រាពិភពលោក ជាកន្លែងទេសចរណ៍ដែលមាន Cable Car (កន្ទ្រកខ្សែរ៉ត) វែងជាងគេបំផុតនៅលើពិភពលោកផងដែរ។

តំបន់ទេសចរណ៍ដ៏មានឥទ្ធិពលមួយនេះដែរ ត្រូវបន្សល់ទុកជំនាន់អាណានិគមបារាំង ក្នុងឆ្នាំ 1919 ដែលគ្រានោះបារាំងបានកសាងកន្លែងនេះ ដើម្បីអោយភ្ញៀវទេសចរណ៍បារាំង មកទស្សនាកំសាន្ត ដោយក្នុងនោះរួមមានទាំង ព្រះវិហារគ្រិស្តផងដែរ។ ក្រោយមក វៀតណាមក៏បានយកតំបន់នេះមកធ្វើជារមណីយដ្ឋានទេសចរណ៍របស់ខ្លួន ដោយបើកដំណើរការកាលពីថ្ងៃទី ២៩ ខែមិនា ឆ្នាំ 2013 ហើយក៏បានកាន់កំណត់ត្រាពិភពលោក ជាកន្លែងទេសចរណ៍ដែលមាន Cable Car (កន្ទ្រកខ្សែរ៉ត) វែងជាងគេបំផុតនៅលើពិភពលោក ដែលមានប្រវែងដល់ទៅ 5,801 ម៉ែត្រ និងកំពស់ពីដីរហូតដល់ទៅ 1,485 ម៉ែត្រ។

ចំពោះសំបុត្រចូលទស្សនាវិញត្រូវបានដាក់លក់ក្នុងតំលៃ 728,000 VND ដែលស្មើនឹងប្រមាណជាង 31ដុល្លារសហរដ្ឋអាមេរិក ហើយតំបន់នេះគឺជាតំបន់ទេសចរណ៍កែច្នៃបន្ថែមពីការបន្សល់ទុកនូវទីក្រុងបុរាណ ពីសម័យអាណានិគមបារាំង ដែលបច្ចុប្បន្នមានភ្ញៀវរាប់លាននាក់កំពុងសម្រុកទៅដើរលេងកំសាន្តនៅទីនោះ៕

Share This Post: