អន្តរជាតិ

អាមេរិកនឹងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ១២,៥ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ

BY
Pheakdey
May 16, 2025

អាមេរិក៖ សហរដ្ឋអាមេរិកនឹងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិចំនួន ១២,៥ ពាន់លានដុល្លារសម្រាប់នៅក្នុងឆ្នាំ ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែឧសភា។ ការធ្លាក់ចុះប្រាក់ចំណូលនេះ ក៏ជាការធ្លាក់ចុះប្រាក់ចំណូលដ៏ច្រើនមិនធ្លាប់មានចំពោះសហរដ្ឋអាមេរិកផងដែរ បើគិតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

សូមបញ្ជាក់ជូនថា ខ្លឹមសារនៃការចុះផ្សាយនេះគឺជាលទ្ធផលនៃសិក្សានិងវិភាគ ដែលត្រូវបាធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍និងការធ្វើដំណើរពិភពលោក (World Travel and Tourism Council)  និងក្រុមហ៊ុន Oxford Economics។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះប្រាក់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិរបស់អាមេរិកនៅពេលនេះបានកើតឡើងស្របពេលដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ អាមេរិកកំពុងមានបញ្ហានយោបាយជាមួយបណ្តាប្រទេសមួយចំនួន អាមេរិកកំពុងអនុវត្តច្បាប់ដំឡើងពន្ធគយយ៉ាងខ្ពស់ ពលរដ្ឋនៅតាមបណ្តាប្រទេសមួយចំនួនកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលសហរដ្ឋអាមេរិក ឬមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: