លោក ដូណាល់ ត្រាំ ប្រកាសចុះកិច្ចព្រមព្រៀង AI ជាមួយអារ៉ាប់រួម ដែលមានតម្លៃ ២០០ពាន់លានដុល្លារ
- BY
- Pheakdey
- May 16, 2025
អារ៉ាប់រួម៖ លោក ដូណាល់ ត្រាំ បានប្រកាសអំពីការចុះកិច្ចព្រមព្រៀងជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួមលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ២០០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែឧសភា។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែល លោក ដូណាល់ ត្រាំ កំពុងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានជួបផ្ទាល់ជាមួយប្រធានាធិបតីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមគឺព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan និងបានចុះកិច្ចព្រមសំខាន់ៗមួយចំនួនទៀតផងដែរ។ ចំពោះកិច្ចព្រមព្រៀងផ្សេងៗមួយចំនួនទៀតនោះគឺមានតម្លៃសរុបចំនួន ១៤,៥ពាន់លានដុល្លារ ហើយនៅក្នុងនោះក៏មានទាំងការកិច្ចព្រមព្រៀងលក់យន្តហោះ Boeing 787 និង Boeing 777x ចំនួន ២៨គ្រឿងទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






