ឥណ្ឌូណេស៊ី ចាប់បាននាវាមួយគ្រឿងដែលមានផ្ទុកសារធាតុខុសច្បាប់តម្លៃ ៤២៥លានដុល្លារ
- BY
- Pheakdey
- May 17, 2025
ឥណ្ឌូណេស៊ី៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ីចាប់បាននាវាមួយគ្រឿងផ្ទុកទៅដោយគ្រឿងញៀនខុសច្បាប់មានតម្លៃសរុបប្រមាណជា ៤២៥លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែឧសភា។ នាវាមួយគ្រឿងនោះបានបន្លំធ្វើជានាវាដឹកទំនិញធម្មតាដោយបានដាក់ទង់ជាតិថៃផងដែរ និងបានបើកឆ្លងតំបន់កោះស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។
![]()
ប្រភពខាងលើបានបន្តថា ក្នុងពេលចុះត្រួតពិនិត្យនាវាខាងលើនេះអាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសគ្រឿងញៀនប្រភេទប្រភេទកាកូអ៊ីនទម្ងន់ ១,២តោន និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧០៥ គីឡូក្រាម។ បន្ថែមពីនេះទៀត អាជ្ញាធរឥណ្ឌូណេស៊ីក៏បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ក្នុងករណីរត់ពន្ធគ្រឿងញៀននេះ ដោយនៅក្នុងនោះមានជនសង្ស័យម្នាក់ជាជនជាតិថៃ និងជនសង្ស័យចំនួន ៤នាក់ផ្សេងទៀតគឺជាជនជាតិមីយ៉ាន់ម៉ា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






