ឆេះអគារមួយកន្លែងនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ១៧នាក់បាត់បង់ជីវិត
- BY
- Pheakdey
- May 19, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារមួយកន្លែងនៅក្នុងទីក្រុង Hyderabad នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៨ ខែឧសភា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានទាំងកុមារអាយុ ៥ឆ្នាំចំនួន ៦នាក់ផងដែរ។

រហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនៅឡើយទេ ខណៈការស៊ើបង្កេតកំពុងត្រូវធ្វើឡើងដោយមន្ត្រីជំនាញ។ យ៉ាងណាក្តី ភ្លាមៗក្រោយពេលកើតងហេតុលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសថា អាជ្ញាធរនឹងផ្តល់ប្រាក់សំណងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ ដោយជនរងគ្រោះម្នាក់ៗនឹងត្រូវបានទទួលបានប្រាក់សំណងចំនួន ២០០,០០០ រូពី (២,៣០០ដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






