អន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់កំពុងបាត់ខ្លួន ដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន

BY
Pheakdey
May 19, 2025

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ គិតត្រឹមពេលនេះក៏មានពលរដ្ឋចិនមួយចំនួនទៀតត្រូវបានរាយការណ៍ថា កំពុងតែបាត់ខ្លួនផងដែរ។

ប្រភពខាងលើបានបន្តថា ទីតាំងដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺខេត្ត Guangdong និង ខេត្ត Guangxi ដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តទាំង ២នេះបានប្រកាសសញ្ញាអាសន្នកម្រិតបឋមអំពីគ្រោះថ្នាក់ទៀតផង ដើម្បីឱ្យពលរដ្ឋបានត្រៀមការពារខ្លួនពីគ្រោះថ្នាក់ដោយចៃដន្យណាមួយ។ អ្វីដែលជារឿងគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺអាជ្ញាធរឧតុនិយមចិនបញ្ជាក់ថាតំបន់មួយចំនួនរបស់ខេត្តទាំង ២ខាងលើនេះ នឹងបន្តទទួលសម្ពាធទឹកភ្លៀងយ៉ាងច្រើនបន្ថែមទៀត ហើយអាចនឹងបង្កទៅជាទឹកជំនន់ធ្ងន់ធ្ងរទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: