ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២នាក់បានបាត់បង់ជីវិត និង ៩នាក់រងរបួស ក្នុងការបាញ់ប្រហារមួយក្នុងឧទ្យាននៅអាមេរិក

    BY Pheakdey May 27, 2025
    មនុស្ស ២នាក់បានបាត់បង់ជីវិត និង ៩នាក់រងរបួស ក្នុងការបាញ់ប្រហារមួយក្នុងឧទ្យាននៅអាមេរិក

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន​២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងឧទ្យាន Fairmount Park ក្នុងទីក្រុង​ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងចំថ្ងៃ ដែលអាមេរិកកំពុងរៀបចំពិធីបុណ្យមួយ ដែលមានឈ្មោះថា  Memorial Day ឬទិវានៃការចងចាំ។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺភាគច្រើនជាយុវជន ដែលនាំគ្នាទៅអង្គុយលេងនៅក្នុងឧទ្យានក្នុងថ្ងៃឈប់សម្រាក។ បើតាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុបានឱ្យដឹងថា គិតត្រឹមពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបាននៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: