ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បញ្ជូនកងទ័ពម៉ារីន ៧០០នាក់បន្ថែមទៀតទៅកាន់ក្រុង Los Angeles

    BY Pheakdey June 10, 2025
    លោក ដូណាល់ ត្រាំ បញ្ជូនកងទ័ពម៉ារីន ៧០០នាក់បន្ថែមទៀតទៅកាន់ក្រុង Los Angeles

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបញ្ជូនកងទ័ពម៉ារីន (US Marines) ចំនួន ៧០០នាក់ទៅកាន់ទីក្រុង Los Angeles នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១០ ខែមិថុនា។ ការសម្រេចដាក់បន្ថែមកងកម្លាំងជាច្រើនរយនាក់បន្ថែមទៀតនេះ គឺត្រូវបានធ្វើឡើងក្រោយស្ថានភាពបាតុកម្មនៅទីនោះហាក់មិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយទេ ពោលគឺពលរដ្ឋនៅតែបន្តធ្វើការប្រមូលផ្តុំនិងតវ៉ា។

    គួរកត់សម្គាល់ថា មុនពេលសម្រេចបញ្ជូនកងទ័ពម៉ារីនចំនួន ៧០០​នាក់នេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជូនកងកម្លាំងពិសេស “កងទ័ពឆ្មាំជាតិ” ចំនួន ៣០០នាក់ ទៅកាន់ទីក្រុង Los Angeles រួចហើយ ដើម្បីជួយធ្វើអន្តរាគមន៍ផ្សេងៗជាមួយប៉ូលិសនិងអាជ្ញាធរក្នុងក្រុង Los Angeles ។ សូមរម្លឹកជូនថា ចលនាបាតុកម្ម​នៅក្នុងទីក្រុង Los Angeles ​នៃរដ្ឋកាលីហ្វ័រញ៉ាផ្តើមកើតមានអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយហ្វូងបាតុករទាំងអស់នោះគឺជាក្រុមពលរដ្ឋដែលមានទំនោរប្រឆាំងនឹងនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិករបស់លោក ដូណាល់ ត្រាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: