អន្តរជាតិ

បុរសវៀតណាមម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ក្រោយដើរយួរប្រអប់ខ្មៅដាក់ Keyboard ដ៏ចម្លែកមួយ ហើយនិយាយលេងថា វាជាប្រអប់គ្រាប់បែក

BY
Pheakdey
June 26, 2025

វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ដោយសារតែរូបគាត់បានយួរប្រអប់សម្រាប់ដាក់ Keyboard និង Mouse ដ៏ចម្លែកមួយ និងនិយាយលេងថា វាគឺជាប្រអប់គ្រាប់បែប។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនាបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា​ បុរសវៀតណាមរូបនេះទើបធ្វើដំណើរត្រលប់មកពីទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីយន្តហោះបានចុះចត រូបគាត់បានដើរយួប្រអប់ខ្មៅដ៏ចម្លែកមួយ ខណៈដែលបុគ្គលិកក្នុងព្រលានយន្តហោះអន្តរជាតិ Noi Bai សួរថា តើប្រអប់នោះជាអ្វី? គាត់ក៏បានឆ្លើយតបយ៉ាងឆាប់រហ័សថា វាគឺជាប្រអប់គ្រាប់បែក។ បើទោះជាបុរសវៀតណាមរូបនេះមានបំណងនិយាយបែបលេងសើចក៏ពិតមែន តែការនិយាយបែបនេះបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចំណោមបុគ្គលិកក្នុងព្រលានយន្តហោះ រហូតឈានដល់មានការឃាត់ខ្លួនរូបគាត់យ៉ាងបន្ទាន់ដើម្បីធ្វើការត្រួតពិនិត្យប្រអប់ខ្មៅនោះ។ បើទោះមិនបានរកឃើញគ្រាប់បែបនៅក្នុងប្រអប់ខ្មៅក៏ពិតមែន តែអាជ្ញាធរវៀតណាមបានពិន័យរូបគាត់ជាទឹកប្រាក់ចំនួន ៤លានដុង (១៥៣ ដុល្លារ) ពីបទបង្កឱ្យមានការភ័យខ្លាចនៅក្នុងព្រលានយន្តហោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: