លោក ដូណាល់ ត្រាំ គ្រោងដាក់លក់ទូរស័ព្ទយីហោផ្ទាល់ខ្លួន ម៉ាក T1 Phone ក្នុងតម្លៃ ៤៩៩ដុល្លារ
- BY
- Pheakdey
- June 27, 2025
អាមេរិក៖ ក្រុមហ៊ុន Trump Mobile ដែលជាក្រុមហ៊ុនឯកជនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចេញលក់ទូរស័ព្ទដៃម៉ាក់ T1 Phone នៅក្នុងទីផ្សារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែមិថុនា។ ទូរស័ព្ទដៃ T1 Phone គឺជាប្រភេទទូរស័ព្ទឆ្លាតវ័យកម្រិតមធ្យម និងមានតម្លៃត្រឹមតែ ៤៩៩ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

យ៉ាងណាក្តី គិតត្រឹមពេលនេះផលិតផលទូរស័ព្ទជាក់ស្តែងនៅមិនទាន់មានដាក់លក់នៅឡើយទេ តែក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ អាចធ្វើការបញ្ជាទិញទុកជាមុនបាន (Pre-order) ដោយធ្វើការកក់លុយមុនចំនួន ១០០ដុល្លារ។ ជុំវិញការប្រកាសលក់ទូរស័ព្ទនេះក៏មានបញ្ហាចម្រូងចម្រាសមួយចំនួនកើតមានផងដែរ ដោយកាលពីសប្តាហ៍មុននៅលើគេហទំព័រ Trump Organisation បានបញ្ជាក់ថា ទូរស័ព្ទ T1 Phone មានអេក្រង់ទំហំ ១៧,២ អ៊ីញ និងប្រើពាក្យថា “ផលិតនៅក្នុងសហរដ្ឋអាមេរិក” (Made in the USA) តែពេលនេះបានប្តូរថា T1 Phone មានអេក្រង់ទំហំ ១៥,៩ អ៊ីញ និងប្រើពាក្យថា “រចនាឡើងជាមួយនឹងតម្លៃរបស់អាមេរិកនៅក្នុងចិត្ត” (Designed with American values in mind) វិញម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






