បុរសឥណ្ឌាម្នាក់ត្រូវអាជ្ញាធរឃាត់ខ្លួន នៅព្រលានយន្តហោះម៉ុមបៃ ក្រោយរកឃើញពស់វែកជាង១០ក្បាលក្នុងកាបូបស្ពាយ
- BY
- Pheakdey
- June 30, 2025
ឥណ្ឌា៖ អ្នកដំណើរតាមយន្តហោះម្នាក់ត្រូវបានអាជ្ញាធរឥណ្ឌាឃាត់ខ្លួន ក្រោយព្យាយាមនាំយកសត្វពស់វែកចូលក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣០ ខែមិថុនា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងបុមបៃ ដែលជាទីក្រុងដ៏មួយរបស់ឥណ្ឌា។

ប្រភពខាងលើបានបន្តថា អ្នកដំណើរដែលត្រូវអាជ្ញាបានធរឥណ្ឌាឃាត់ខ្លួននេះ គឺជាពលរដ្ឋឥណ្ឌា ដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសថៃតាមរយៈជើងហោះមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ បន្ទាប់ពីបានចុះចតនៅក្នុងព្រលានយន្តហោះក្នុងទីក្រុងម៉ុមបៃហើយ មន្ត្រីគយនៅព្រលានយន្តហោះក៏បានត្រួតពិនិត្យកាបូបរបស់អ្នកដំណើររូបនេះ និងប្រទះឃើញមានសត្វពស់វែងរស់ចំនួន ១៦ក្បាល។ យោងទៅច្បាប់ក្នុងប្រទេសឥណ្ឌាអ្នកដំណើររូបនេះនឹងត្រូវចោទប្រកាន់ពីបទរត់ពន្ធសត្វព្រៃដោយខុសច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






