ការសិក្សា៖ មនុស្ស ១៤លាននាក់អាចនឹងបាត់បង់ជីវិត ដោយសារការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក
- BY
- Pheakdey
- July 1, 2025
បារាំង៖ ការសិក្សាមួយបានបង្ហាញថា ក្រុមពលរដ្ឋងាយរងគ្រោះកម្រិតខ្ពស់ប្រមាណជា ១៤លាននាក់នៅជុំវិញពិភពលោកអាចនឹងស្លាប់បាត់បង់ជីវិតដោយសារការផ្តាច់ជំនួយបរទេសពីសហរដ្ឋអាមេរិក។ ការសិក្សានេះត្រូវបានចុះផ្សាយដោយទិនានុប្បវត្តិដ៏មានកិត្យានុភាពមួយគឺ Lancet ស្របពេលដែលមេដឹកនាំពាណិជ្ជកម្មពិភពលោក និងមេដឹកនាំនានាត្រូវទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅក្នុងប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ។

នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមក្រុមពលរដ្ឋងាយរងគ្រោះដែលអាចប្រឈមនឹងការបាត់បង់ជីវិតទាំង ១៤លាននាក់នោះគឺមានជនរងគ្រោះមួយភាគបី ជាកុមារ។ គួរកត់សម្គាល់ថា នាពេលកន្លងមកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAid) បានផ្តល់ជំនួយសរុបចំនួន ៤០% នៃមូលនិធិមនុស្សធម៌សកល ខណៈជំនួយនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






