ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ មានការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍

BY
SOMATEY
July 4, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ ក៏សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើករណីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលា។
ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និង ឈរលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ មហាគ្រួសារវិស័យទេសចរណ៍ សូមអំពាវនាវបងប្អូនទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថាកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និង ផ្តល់ភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ៕

ប្រភព៖ ក្រសួងទេសចរណ៍

Share This Post: