អន្តរជាតិ

ជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះតែបៃតង Matcha សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ

BY
Pheakdey
July 5, 2025

ជប៉ុន៖​ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះតែបៃតង Matcha សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន GMA News នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ បញ្ហាខ្វះខាតតៃបងនេះបានកើតឡើងដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ពោលគឺរលកកម្តៅដ៏ខ្ពស់ដែលធ្វើឱ្យដំណាំតែបៃតងប្រភេទ Matcha លូតលាស់មិនបានល្អ ខណៈនៅតាមចំការខ្លះដើមតែត្រូវងាប់តែម្តង។  ប្រភពខាងលើបានបន្តថា ស្របពេលដែលទិន្នផលដំណាំតែបៃតងប្រភេទ Matcha បានធ្លាក់ចុះយ៉ាងគំហុកហើយ នៅក្នុងទីផ្សារឯណោះវិញគឺភេសជ្ជៈតែបៃតង Matcha កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសជប៉ុន និងនៅតាមបណ្តាលប្រទេសមួយចំនួននៅលើពិភពលោក។ តម្រូវការដ៏ខ្ពស់នេះក៏បានរួមចំណែកធ្វើឱ្យតែបៃតង Matcha នៅតាមហាងមួយចំនួនត្រូវលក់រហូតដល់អស់ពីស្តុកផងដែរ។ យ៉ាងណាក្តី កសិករជប៉ុនបានរំពឹងថា នឹងអាចដាំដុះតែបៃតងបានល្អនិងច្រើនឡើងវិញនៅពេលអាកាសធាតុត្រលប់ទៅរកភាពប្រក្រតី៕

អត្ថបទ៖ ភក្តី

ប្រភព៖ GMA News

Share This Post: