ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអាមេរិកកើនឡើងដល់ ៧៨នាក់ និង ៤១នាក់កំពុងបាត់ខ្លួន

    BY Pheakdey July 7, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអាមេរិកកើនឡើងដល់ ៧៨នាក់ និង ៤១នាក់កំពុងបាត់ខ្លួន

    អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួន ៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៧​ ខែកក្កដា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះក៏មានជនរងគ្រោះជាកុមារចំនួន ២៨នាក់ផងដែរ។

    បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិងអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមក្រុមអ្នកជួយសង្គ្រោះអាមេរិកបានឱ្យដឹងថា ក្រុមអ្នកបាត់ខ្លួនទាំងអស់នេះទំនងជាបានហូរតាមទៅទីឆ្ងាយបាត់អស់ទៅហើយ ខណៈក្តីរំពឹងថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះគឺមានតិចតួចបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: