ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បង្ហាញអត្រាពន្ធគយចុងក្រោយសម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីហើយ ក្នុងនោះអត្រាពន្ធសម្រាប់កម្ពុជាគឺ ៣៦%

    BY Pheakdey July 8, 2025
    លោក ដូណាល់ ត្រាំ បង្ហាញអត្រាពន្ធគយចុងក្រោយសម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីហើយ ក្នុងនោះអត្រាពន្ធសម្រាប់កម្ពុជាគឺ ៣៦%

    អាមេរិក៖ នៅទីបំផុត​​​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអត្រាពន្ធនាំចូលផ្លូវការចុងក្រោយសម្រាប់បណ្តាលប្រទេសមួយចំនួននៅតំបន់អាស៊ីហើយ ដោយអត្រាពន្ធនាំចូលថ្មីនោះហាក់មានការថយចុះទាបបន្តិច បើធៀបទៅនឹងអត្រាពន្ធដែលលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ចេញនាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែកក្កដានេះ បានបង្ហាញថា អត្រាពន្ធថ្មីនះរួមមាន៖

    ១-ប្រទេសមីយ៉ាន់ម៉ា ៤០%

    ២-ប្រទេសឡាវ ៤០%

    ៣-ប្រទេសកម្ពុជា ៣៦%

    ៤-ប្រទេសថៃ ៣៦%

    ៥-ប្រទេសជប៉ុន ២៥%

    ៦-ប្រទេសកូរ៉េខាងត្បូង​២៥%

    ៧-ប្រទេសម៉ាឡេស៊ី ២៥%

    សូមបញ្ជក់ជូនថា អត្រាពន្ធសម្រាប់នាំទំនិញចូលអាមេរិកខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥នេះតទៅ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: