តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅអាមេរិកកើនឡើងដល់ ១០៩នាក់ និងជាង ១៨០នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- July 9, 2025
អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនិងអ្នកបាត់ខ្លួនដោយសារទឹកជំនន់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅតែបន្តកើនឡើង ខណៈកម្ពស់ទឹកជំនន់បានថយចុះបន្តិចហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែកក្កដាបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ ១០៩នាក់។

ដោយឡែកចំនួនអ្នកកំពុងបាត់ខ្លួនវិញបានកើនឡើងដល់ជាង ១៨០នាក់ផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរអាមេរិកបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីតាមស្វែងរកក្រុមមនុស្សដែលកំពុងបាត់ខ្លួន ខណៈគេមិនបានរំពឹងខ្ពស់ថា ក្រុមអ្នកបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ យ៉ាងណាក្តី ប្រតិបត្តិការតាមស្វែងរកពួកគេនឹងត្រូវធ្វើឡើងយ៉ាងសកម្ម ពោលគឺរហូតដល់អាចរកឃើញជនរងគ្រោះគ្រប់ចំនួន បើទោះជាពួកគេនៅរស់ ឬស្លាប់ហើយក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






