មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ៣១នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់នៅតំបន់ព្រំដែនប្រទេសចិន-នេប៉ាល់
- BY
- Pheakdey
- July 9, 2025
នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ជ្រលងភ្នំហិម៉ាឡៃ ដែលជាព្រំដែនរវាងប្រទេសនេប៉ាល់និងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Chanel News Asia នៅក្នុងថ្ងៃពុធ ទី៩ ខែកក្កដា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សចំនួន ៣១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

ប្រភពខាងលើបានបន្តថា ទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលធ្វើឱ្យកម្ពស់ទឹកទន្លេ Bhotekoshi ត្រូវឡើងពេញប្រៀបរហូតធ្លាយទំនប់ និងហូរចូលទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមពលរដ្ឋដែលបាត់ខ្លួនទាំង ៣១នាក់នោះ គឺមនុស្សចំនួន ២០នាក់ជាពលរដ្ឋនៃប្រទេសនេប៉ាល់ និងពលរដ្ឋចំនួន ១១នាក់ផ្សេងទៀត គឺជាពលរដ្ឋនៃប្រទេសចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Chanel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






