អន្តរជាតិ

មនុស្ស ៩នាក់​បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅឥណ្ឌា

BY
Pheakdey
July 10, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យយានជំនិះជាច្រើនគ្រឿងត្រូវលិចបាត់ចូលនៅក្នុងទឹកទន្លេផងដែរ។

ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺជាស្ពានសម្រាប់ឆ្លងទន្លេមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Gujarat ភាគខាងលិច នៃប្រទេសឥណ្ឌា ហើយស្ពានមួយខ្សែនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៨៥។ ចំពោះហេតុផលបច្ចេកទេសដែលបណ្តាលឱ្យស្ពានត្រូវបាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែអ្វីដែលគេអាចមើលឃើញជាទូទៅនោះគឺ ស្ពានមួយខ្សែនេះមានសភាពចាស់ទ្រុឌទ្រោម ហើយអាជ្ញាធរឥណ្ឌាក៏មិនដែលជួសជុលឬកែកម្អឱ្យវាមានគុណភាពល្អនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: