ព័ត៌មានជាតិ
ព្រះនាងនរោត្តម ជេនណា ចេញឃ្លីបវីដេអូ និយាយ ៤ភាសា (ខ្មែរ អង់គ្លេស ចិន និងបារាំង) ដើម្បីផ្ញើសារទៅកាន់ពិភពលោក!
BY SOMATEY
July 28, 2025
មុននេះបន្តិច ព្រះនាងនរោត្តម ជេនណា បានចេញវីដេអូឃ្លឹបមួយ ដោយក្បាលដំបូងព្រះនាងបានលើកទឹកចិត្តកងទ័ពកម្ពុជាដ៏អង់អាច ក្លាហាន រួមស្មារតីស្នេហាជាតិ និងភាពសាមគ្គីជាធ្លុងមួយ ហើយព្រះនាងក៏បានបង្ហាញពីការទុកចិត្តចំពោះ យុទ្ធសាស្រ្តដឹកនាំ របស់រដ្ឋាភិបាលផងដែរ។

បន្ថែមពីនេះ ព្រះនាងក៏បានគូសបញ្ជាក់ថា គ្មានហេតុផលអ្វីដែលកម្ពុជា ចាប់ផ្តើមសង្រ្គាមមុន តាមការចោទប្រកាន់នោះឡើយ ដោយព្រះនាងបាងនិយាយចេញជា ៤ភាសា ផ្សេងៗគ្នា ដូចជា ខ្មែរ អង់គ្លេស ចិន និងបារាំង ព្រមទាំងបញ្ជាក់ច្បាស់ៗថា «កម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែត្រូវការសន្តិភាព»។



