ព័ត៌មានជាតិ
លោក ង៉ែត ជូ ដែលអ្នកជំនាញហិរញ្ញវត្ថុនិងជាសេដ្ឋកិច្ចវិទូមួយរូប ចង់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់
BY SOMATEY
July 29, 2025
យោងតាម លោក ង៉ែត ជូ ដែលអ្នកជំនាញហិរញ្ញវត្ថុនិងជាសេដ្ឋកិច្ចវិទូមួយរូប បានឱ្យដឹងថា ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់។ ម្យ៉ាងជាការជួយសំរួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ (ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល)។

ការលុបបំណុលនេះមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹងរងនូវភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន។

ប្រភព៖ Ngeth Chou