ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះហើយទឹកចិត្តខ្មែរស្រលាញ់ខ្មែរ! លោក ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលត្រូវបានថៃប្រគល់ឱ្យកម្ពុជាវិញចំនួន ១០០ដុល្លាររាល់ខែ ពេញមួយជីវិត

    BY SOMATEY August 1, 2025
    នេះហើយទឹកចិត្តខ្មែរស្រលាញ់ខ្មែរ! លោក ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលត្រូវបានថៃប្រគល់ឱ្យកម្ពុជាវិញចំនួន ១០០ដុល្លាររាល់ខែ ពេញមួយជីវិត

    មុននេះបន្តិច អ្នកផលិតមាតិការដ៏ល្បីគឺលោក ហេង វិសាល និងស្រីនា បានប្រកាសថា ខ្លួននឹងឧបត្ថម្ភប្រាក់ជារៀងរាល់ខែចំនួន ១០០ដុល្លារ ពេញមួយជីវិត ជូនដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលថៃបានប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនេះ។

    ជាមួយគ្នានេះ លោកហេង វិសាល ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។

    ក្រោយការបង្ហោះរបស់លោក ក៏មានមិត្តជាអ្នកផលិតមាតិការ តារា និងមហាជនជាច្រើននាំគ្នាចូលទៅបញ្ចេញមតិ អរគុណលោកគ្រប់ៗគ្នាចំពោះទឹកចិត្តដ៏ប្រពៃ ក្នុងនាមជាខ្មែរស្រលាញ់ខ្មែររបស់លោក៕

    Share This Post: