ព័ត៌មានជាតិ
យុវជន-យុវនារី និងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»
BY SOMATEY
August 3, 2025
ក្រុមយុវជន យុវនារី រួមទាំងជនបរទេសប្រមាណ ១ម៉ឺននាក់ មកជួបជុំគ្នាដើម្បីសម្តែងពីទឹកចិត្តគាំទ្រវីរកងទ័ពជួរមុខ និងគាំទ្រសន្តិភាព អមដោយទង់ជាតិកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព» នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការមកជួបជុំគ្នាយ៉ាងច្រើនកុះករនេះ ដើម្បីបង្ហាញឱ្យពិភពលោក បានឃើញភាពឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលពីការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ក្នុងន័យរក្សាឱ្យបានសុខសន្តិភាព ស្ថិរភាពជាមួយប្រទេសជិតខាង។





