ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគ្រោងជម្លៀសពលរដ្ឋជាងកន្លះលាននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Kajiki

    BY Pheakdey August 25, 2025
    វៀតណាមគ្រោងជម្លៀសពលរដ្ឋជាងកន្លះលាននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Kajiki

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងធ្វើការជម្លៀសពលរដ្ឋជាង ៥៨៦,០០០នាក់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Kajiki នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៤ ខែសីហា។ គិតត្រឹមពេលព្យុះបានធ្វើដំណើរមកទល់ទីក្រុង Sanya របស់ប្រទេសចិនហើយ ខណៈព្យុះនឹងបន្តបោកបក់ក្នុងល្បឿនយ៉ាងលឿនទៅកាន់ក្រុង Thanh Hoa ក្រុង Quang Tri ក្រុង Hue និងក្រុង Danang​ ភាគខាងត្បូងនៃប្រទេសវៀតណាម។

    ប្រភពខាងលើបានបន្តថា នៅចំពោះមុខការទាញសញ្ញាអាសន្ននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនក៏បានសម្រេចលុបចោលនិងពន្យាពេលជើងហោះហើរផងដែរ តួយ៉ាងក្រុមហ៊ុន Vietnam Airlines បានសម្រេចលុបចោលជើងហើរចំនួន ២២ជើងជាបន្ទាន់ ខណៈក្រុមហ៊ុន Vietjet Aviation ក៏បានសម្រេចលុបចោលជើងហោះហើរយ៉ាងច្រើនផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរវៀតណាមក៏បានណែនាំឱ្យទូកនេសាទឬទូកសម្រាប់ដឹកអ្នកដំណើរទូទៅតាមផ្លូវសមុទ្រត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នសិន រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: