ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃទិញយន្តហោះចម្បាំង Gripen ចំនួន ៤គ្រឿង មានតម្លៃសរុប ៥៥៦លានដុល្លារ ពីប្រទេសស៊ុយអែត

    BY August 26, 2025
    ថៃទិញយន្តហោះចម្បាំង Gripen ចំនួន ៤គ្រឿង មានតម្លៃសរុប ៥៥៦លានដុល្លារ ពីប្រទេសស៊ុយអែត

    ស៊ុយអែត៖ ប្រទេសស៊ុយអែតបានយល់ព្រមលក់យន្តហោះចម្បាំង Gripen ចំនួន ៤គ្រឿងឱ្យទៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters កាលពីយប់ថ្ងៃទី ២៥ ខែសីហា។ នៅក្នុងចំណោមយន្តហោះចម្បាំង Gripen ទាំង ៤គ្រឿងនោះរួមមានយន្តហោះចម្បាំង Gripen E ចំនួន ៣គ្រឿង និងយន្តហោះចម្បាំង Gripen F ចំនួន ១គ្រឿង ខណៈគិតត្រឹមពេលនេះប្រទេសថៃមានយន្តហោះចម្បាំង Gripen C/D ចំនួន ១គ្រឿងរួចហើយ។

    ប្រភពខាងលើបានបន្តថា​ យន្តហោះចម្បាំង Gripen ទាំង ៤គ្រឿងខាលើនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនមានឈ្មោះថា  Saab និងមានតម្លៃសរុបចំនួន ៥,៣ពាន់លានក្រោន (ប្រហែល ៥៥៦លានដុល្លារអាមេរិក)។ បើតាមលោក Mikael Granholm ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងសម្ភារៈការពារជាតិស៊ុយអែតបានឱដឹងថា ការដឹកជញ្ជូនយន្តហោះចំនួន ៤គ្រឿងខាងលើនេះទៅកាន់ប្រទេសថៃនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០២៥ រហូតដល់ ២០៣០ ខណៈនៅក្នុងកិច្ចសន្យាលក់នេះក៏មានមានបញ្ជូលទាំងការ ផ្តល់ការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ ការផ្តល់ឧបករណ៍ជំនួយ និងការផ្តល់ការគាំទ្រផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay