មនុស្ស ៣នាក់បានបាត់បង់ជីវិត និងម្នាក់រងរបួស ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅអង់គ្លេស
- BY
- Pheakdey
- August 26, 2025
អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅលើកោះ Isle of Wight ភាគខាងត្បូង នៃប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters កាលពីយប់ថ្ងៃទី ២៥ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សម្នាក់ផ្សេងទៀតបានរបួសធ្ងន់ផងដែរ។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះគឺជាឧទ្ធម្ភាគចក្រប្រភេទ G-OCLV ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Northumbria ហើយការធ្លាក់នេះបានកើតឡើងក្នុងអំឡុងពេលពេលនេះនៃការរៀនបើកបរឧទ្ធម្ភាគចក្រ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអង់គ្លេសនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុបច្ចេកទេសជាក់លាក់ ដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រត្រូវធ្លាក់នៅឡើយទេ ហើយអត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់និងរបួសក៏នៅមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters
- Share This Post:






