អន្តរជាតិ

ព្យុះទីហ្វុង Kajiki នៅវៀតណាម បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត ខណៈពលរដ្ឋ ១,៦លាននាក់ កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់

BY
Pheakdey
August 27, 2025

វៀតណាម៖ យ៉ាងយោចមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Kajiki នៅតំបន់ភាគខាងត្បូង នៃប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៦ ខែសីហា។ ក្រៅតែពីបានបណ្តាល​ឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិអាក្រក់របស់គ្រោះធម្មជាតិនេះក៏បានបណ្តាលពលរដ្ឋវៀតណាមចំនួន ១៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ព្យុះទីហ្វុង Kajiki មិនត្រឹមតែបានបង្កគ្រោះថ្នាក់មនុស្សប៉ុណ្ណោះទេ តែវាក៏បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ប្រមាណជា ៦,៨០០ខ្នង បំផ្លាញផ្ទៃដីកសិកម្មរបស់ប្រជាកសិករអស់ជាច្រើនពាន់ហិចតា​ ការដឹកជញ្ជូនតាមផ្លូវគោកមួយចំនួនត្រូវបានផ្អាក ជើងហោះហើរចំនួន ៣៣ជើងត្រូវប្តូផ្លូវហោះហើរជាប​ន្ទាន់ ខណៈជើងហោះហើរចំនួន ៣៥ជើងត្រូវលុបចោលទាំងស្រុងតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Kajiki ក៏បានធ្វើឱ្យពលរដ្ឋជាង ១,៦លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖ VN Express

Share This Post: