អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅភាគខាងជើងឥណ្ឌា បណ្តាលឱ្យមនុស្ស ៣០នាក់បាត់បង់ជីវិត

BY
Pheakdey
August 27, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំ​នួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែសីហា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិនេះ គឺក្រុង Jammu ដែលស្ថិតនៅតំបន់ប៉ែកខាងជើង នៃប្រទេសឥណ្ឌា។

បើតាមលោក Omar Abdullah រដ្ឋមន្រ្ដីក្រសួងដែនដី​​ នៃប្រទេសឥណ្ឌាបានឱ្យដឹងថា ទឹកជំនន់ខាងលើនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយក្រុង Jammu បានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើន និងជាច្រើនថ្ងៃជាប់ៗគ្នា។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនតំបន់ Ladakh របស់ប្រទេសឥណ្ឌា ដែលជាដែនដីនៅព្រំដែនប្រទេសនិងនៅជិតជួរភ្នំហិមាល័យនោះក៏បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងដែរ ដោយពេលនោះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៦០នាក់ និងបាត់ខ្លួន ២០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: