អន្តរជាតិ

តុលាការកូរ៉េខាងត្បូង សម្រេចផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ជុំវិញករណីទាត់ពលករម្នាក់ទាំងកម្រោលឱ្យរបួសធ្ងន់

BY
Pheakdey
August 30, 2025

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងសម្រេចផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ក្រោយរូបគាត់បានទាត់ពលករស្រីម្នាក់ទាំងកម្រោល  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ៣០ ខែសីហា។ បុរសរូបនេះគឺជាពលរដ្ឋកូរ៉េខាងត្បូង មានអាយុជាង ៤០ឆ្នាំ និងជាអ្នកគ្រប់គ្រងនៅក្នុងរោងចក្រចំណីអាហារមួយកន្លែងនៅក្នុងខេត្ត Gyeonggi នៃប្រទេសកូរ៉េខាងត្បូង។

ដោយឡែកជនរងគ្រោះគឺជាពលករជនជាតិវៀតណាម ភេទស្រី មានអាយុជាង ២០ឆ្នាំ ដែលបានបានទៅធ្វើការងារនៅក្នុងរោងចក្រខាងលើនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ដោយជនបង្កហេតុបានទាត់ស្ត្រីជនរងគ្រោះជាច្រើនជើង និងបង្កឱ្យគាត់មានស្នាមជាំពេញខ្លួននិងត្រូវសម្រាកព្យាបាលអស់រយៈពេល ២សប្តាហ៍។ នៅស្ថានីយ៍ប៉ូលិស ជនបង្កហេតុបានសារភាពគាត់ពិតជាបានប្រើអំពើហិង្សាទៅកាន់ស្រ្តីជាជនរងគ្រោះពិតមែន ហើយអំពើហិង្សានោះបានកើតឡើងដោយសារតែ ស្រ្តីជាជនរងគ្រោះមិនគោរពគាត់ក្នុងនាមជាអ្នកគ្រប់គ្រង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: