អន្តរជាតិ

គ្រួសារដែលមានសមាជិកតែម្នាក់ នៅកូរ៉េខាងត្បូងកើនឡើងជាង ១០លានករណីជាលើកដំបូង

BY
Pheakdey
August 30, 2025

កូរ៉េខាងត្បូង៖ ចំនួនគ្រួសារដែលមានសមាជិកតែម្នាក់ (Single-person Household) នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាង ១០លានគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែសីហា។ ការកើនឡើងចំនួនគ្រួសារដែលមានសមាជិកតែម្នាក់ជាង ១០លានករណីនេះ គឺជាកំណត់ត្រាលើកដំបូងសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។

ប្រភពខាងលើបានបន្តថា បើធ្វើការរប្រៀបធៀបតួលេខគ្រួសារដែលមានសមាជិកតែម្នាក់ខាងលើនេះទៅនឹងតួលេខនៅក្នុងឆ្នាំ២០២០ គឺវាបានកើតឡើងចំនួន ២,៨%  ពោលគឺកើនឡើងពីចំនួនជាង ៩លានគ្រួសារមកដល់ ១០,១លានគ្រួសារ ដោយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា ស្របពេលនៃការចេញផ្សាយរបាយការណ៍ខាងលើ អាជ្ញាធរកូរ៉េខាងត្បូងក៏បានរកឃើញពីធ្លាក់ចុះនៃចំនួនពលរដ្ឋជាទូទៅផងដែរ ពោលគឺចំនួនពលរដ្ឋកូរ៉េខាងត្បូងបានធ្លាក់ចុះពី ៥១,៨លានាក់នៅក្នុងឆ្នាំ ២០២០ មកដល់ត្រឹម ៥១,២លាននាក់ដោយគិតត្រឹមចុងឆ្នាំ២០២៤៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: