មនុស្ស ២០នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន
- BY
- Pheakdey
- September 1, 2025
អាហ្វហ្គានីស្ថាន៖យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់បង់ជីវិតដោយសារការរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែកញ្ញា។ ទីតាំងដែលបានរងការវាយប្រហារពីគ្រោះធម្មជាតិនេះគឺខេត្ត Kunar និង ខេត្ត Nangarhar ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន។

បើតាមអាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹង គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦ រ៉ិចទ័រ ហើយក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗ គ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យមនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈអាជ្ញាធរអាហ្វហ្គានីស្ថាននៅមិនទាន់អាចបញ្ជាក់ថា មានអ្នកកំពុងបាត់ខ្លួនប៉ុន្មាននាក់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






