ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង​ (City Bus) ជូនដំណឹង​ ស្ដីពីការបើកប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ

    BY Nisaiy KN September 6, 2025
    រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង​ (City Bus) ជូនដំណឹង​ ស្ដីពីការបើកប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ជូនដំណឹង​ ស្ដីពីការបើកប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

    រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។

    រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖

    ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។

    ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។

    *កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង : សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយាន កម្ពុជា (AEBO1, AEBO2) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ធនាគារប្រេដ BRED BANK (AEB05, AEB06) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនមានជ័យ (AEBC7, AEBOB)។

    អាស្រ័យហេតុនេះ សូមសាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង សាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និង
    ផាសុកភាព៕

    ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ

    Share This Post: