ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាតក ដែលរំលោភសម្លាប់ក្មេង២នាក់ ត្រូវតុលាការចេញដីកាឃុំខ្លួន និងដាក់ពន្ធនាគារ ដែលទោសប្រឈមអស់មួយជីវិត

    BY Khmernote Media June 4, 2019
    ឃាតក ដែលរំលោភសម្លាប់ក្មេង២នាក់ ត្រូវតុលាការចេញដីកាឃុំខ្លួន និងដាក់ពន្ធនាគារ ដែលទោសប្រឈមអស់មួយជីវិត

    ខេត្តព្រះសីហន-លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា២០១៩នេះ សម្រេចចោទប្រកាន់ ឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួចបានសម្លាប់ចោលទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀតនៅភូមិគគីឃុំបិតត្រាង ស្រុកព្រៃនប់ ចំនួន២បទល្មើសដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។

    បើតាមលោក លឹម ប៊ុនហេង អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបាន ចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទ ឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅនិងរំលោភសេពសន្ថវៈ តាមមាត្រា ២០៥នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រម ស៊េីបសួរដេីម្បីឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន តាមនិតិវិធីមុននឹងធ្វើការជម្រះក្តីដើម្បីផ្តន្ទាទោស៕ ប្រភព៖ លោកពូ Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay