មនុស្ស ៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅអេស្ប៉ាញ
- BY
- Pheakdey
- October 8, 2025
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែតុលា។ អគារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាសណ្ឋាគារ ដែលកំពុងស្ថិតនៅក្នុងការជួសជុល និងមានទីតាំងស្ថិតនៅកណ្តាលទីក្រុងម៉ាឌ្រីដ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៣នាក់ជាកម្មករសំណង់ ភេទប្រុស ដែលកំពុងបំពេញការងារក្នុងការដ្ឋានជួសជុលសណ្ឋាគារខាងលើនេះ ហើយពួកគេមានអាយុចន្លោះពី ៣០ឆ្នាំដល់៥០ឆ្នាំ និងមកពីប្រទេសផ្សេងៗគ្នារួមមាន ប្រទេសអេក្វាឌ័រ ប្រទេសម៉ាលី និងប្រទេសហ្គីណេ។ ដោយឡែកជនរងគ្រោះម្នាក់ទៀត គឺជាស្រ្តី មានអាយុ ៣០ឆ្នាំ និងជាស្ថាបត្យករនៃគម្រោងជួសជុលខាងលើនេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






