ទឹកជំនន់នៅវៀតណាម បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត និង ៥នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- October 8, 2025
វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែតុលា។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺទីក្រុង Thai Nguyen ដែលស្ថិតប៉ែកខាងជើង នៃប្រទេសវៀតណាម។

បើតាមក្រសួងបរិស្ថានវៀតណាមបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះខាងលើនេះគឺជាការបូកសរុបចំនួនអ្នកស្លាប់និងបាត់ខ្លួននៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈគិតត្រឹមពេលនេះកម្រិតទឹកជំនន់នៅមិនទាន់ថយចុះទៅវិញនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






