លោក ដូណាល់ ត្រាំ អំពាវនាវឱ្យចាប់អភិបាលក្រុង និងអភិបាលរដ្ឋ ២រូប ដាក់ពន្ធនាគារ ព្រោះពួកគេមិនបានជួយការពារភ្នាក់ងារចុះបង្រ្កាបជនអន្តោប្រវេសន៍
- BY
- Pheakdey
- October 9, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចាប់ខ្លួនអភិបាលក្រុង Chicago និងអភិបាលរដ្ឋ Illinois ដាក់ពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៨ ខែតុលា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា អភិបាលក្រុង និងអភិបាលរដ្ឋទាំង ២រូបនេះ មិនបានការពារភ្នាក់ងារ ICE (ភ្នាក់ងារបង្រ្កាបជនអន្តោប្រវេសន៍) ក្នុងពេលចុះអនុវត្តច្បាប់នោះទេ។

គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយពេលលោក Brandon Johnson អភិបាលក្រុង Chicago និងលោក JB Pritzker អភិបាលរដ្ឋ Illinois បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីរារាំងអាជ្ញាធរអាមេរិកមិនឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងក្រុងនិងរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ បើតាមលោក ដូណាល់ ត្រាំ បានអះអាងថា វត្តមានរបស់កងទ័ពឆ្មាំជាតិគឺជាការគាំទ្រយ៉ាងពេញទំហឹងទៅកាន់ភ្នាក់ងារ ICE ក្នុងការចុះអនុវត្តច្បាប់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងសហរដ្ឋអាមេរិក ហើយសកម្មភាពដែលមាននិន្នាការប្រឆាំងនឹងការអនុវត្តច្បាប់នេះត្រូវបានចាត់ទុកគឺជាការប្រឆាំងទាំងស្រុងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






