១០ ឃ្លា ដែលជំរុញឲ្យលោក Bill Gates ទទួលបានភាពជោគជ័យក្នុងជីវិតមកទល់សព្វថ្ងៃ
លោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូបដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ពូកែ បើទោះបីជារូបលោកបានបោះបង់ចោលការសិក្សាទាំងវ័យក្មេងក៏ដោយ។ មិនតែប៉ុណ្ណោះលោក ក៏ជាសប្បុរសជនម្នាក់ នៅក្នុងចំណោមមហាសេដ្ឋី និងបុគ្គលល្បីៗ ជាច្រើននៅជុំវិញពិភពលោក ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាងពាក់កណ្ដាលសម្រាប់ជនក្រីក្រ ការអភិវឌ្ឍផ្នែកសុខភាពសង្គម និងការអប់រំជាច្រើន។ ភាពជោគជ័យជាច្រើននៅក្នុងជីវិត មិនបានធ្វើឱ្យលោកមានភាពអាត្មានិយម និងមោទនៈភាពទេ តែផ្ទុយទៅវិញ លោកបានបំផុសគំនិតជាច្រើនដើម្បីជំរុញឲ្យមនុស្សគ្រប់គ្នាទទួលបានជោគជ័យក្នុងជីវិត ហើយមិនភ្លេចធ្វើការចែករំលែកដល់អ្នកដទៃ។ ខាងក្រោមនេះជាការសម្រង់គំនិត ១០យ៉ាង របស់លោក Bill Gates ដែលជួយឲ្យជីវិតទទួលបានជោគជ័យ៖

ទី១.កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់នៅក្នុងពិភពលោកនេះ ប្រសិនបើអ្នកធ្វើដូច្នោះអ្នកកំពុងតែប្រមាថខ្លួនឯង។
ទី២.ខ្ញុំជ្រើសរើសមនុស្សខ្ជិលច្រអូសដើម្បីធ្វើកិច្ចការលំបាក ដោយសារតែមនុស្សខ្ជិល នឹងរកឃើញវិធីងាយស្រួលក្នុងការធ្វើវា។
ទី៣.កើតមកជាអ្នកក្រមិនមែនជាកំហុស តែពេលស្លាប់ទៅជាអ្នកក្រទើបជាកំហុស។
ទី៤.ជីវិតមិនទទួលបានយុត្តិធម៌ទេ។
ទី៥.ការអបអរសាទរភាពជោគជ័យជារឿងល្អ តែអ្វីដែលសំខាន់ គឺការយកចិត្តទុកដាក់លើភាពបរាជ័យដែលជាមេរៀន។
ទី៦.យើងទាំងអស់គ្នាត្រូវការមនុស្សដែលនឹងផ្តល់យោបល់ដល់យើង នោះហើយជាវិធីដែលយើងធ្វើឲ្យខ្លួនឯងប្រសើរឡើង។
ទី៧.ការព្យាបាលដោយគ្មានការទប់ស្កាត់ គឺគ្មាននិរន្តរភាពទេ។
ទី៨.សប្បុរសជនដ៏អស្ចារ្យបំផុត គឺជាមនុស្សដែលកំពុងតែធ្វើពលិកម្មដ៏ខ្លាំងក្លា។
ទី៩.ការរំពឹងទុក គឺជាទម្រង់មួយនៃសេចក្ដីពិតថ្នាក់ដំបូង បើមនុស្សជឿវាជាការពិត។
ទី១០.ភាពជោគជ័យគឺជាគ្រូបង្រៀនដ៏អាក្រក់ ដែលល្បួងមនុស្សឆ្លាតឲ្យគិតថាពួកគេមិនអាចបាត់បង់។

អត្ថបទ៖ មី
ប្រភព៖ goalcast