ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    មហាសេដ្ឋី Jack Ma បង្ហាញពីគន្លឹះ៣យ៉ាង ដែលធ្វើឲ្យលោកមានដូចសព្វថ្ងៃ

    BY Liny Chan June 7, 2019
    មហាសេដ្ឋី Jack Ma បង្ហាញពីគន្លឹះ៣យ៉ាង ដែលធ្វើឲ្យលោកមានដូចសព្វថ្ងៃ

    មហាសេដ្ឋីដ៏ជោគជ័យ និងអ្នកជំនួញល្បីបំផុតប្រចាំប្រទេសចិនលោក Jack Ma ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba មានទុនវិនិយោគជាង ៣៩៦ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ បន្ទាប់ពីត្រូវបានបដិសេធពីការងារចំនួន 30 កន្លែងមុនពេលក្លាយ ជាគ្រូបង្រៀនភាសាអង់គ្លេស រហូតដល់អាចបង្កើតក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកទទួលបានជោគជ័យយ៉ាងខ្លាំងដោយមិនមាន ដើមទុន ចំណេះជំនាញ និងការភ្ជាប់ទំនាក់ទំនងណាមួយ។ តាមរយៈបទពិសោធន៍កន្លងមកលោកបានផ្ដល់ដំបូន្មានដ៏មានតម្លៃមួយថា «មនុស្សគ្រប់គ្នាអាចទទួលបានភាពជោគជ័យ ប្រសិនបើមានការខិតខំប្រឹងប្រែងខ្ពស់» ដោយលោកបានបង្ហាញគន្លឹះ ៣ យ៉ាងសំខាន់ៗដែលអាចធ្វើឲ្យលោកមានថ្ងៃនេះ៖​

    ទី១.ការគិតខុសពីអ្នកដទៃ ជាកម្លាំងដ៏ខ្លាំងក្លា៖ ប្រសិនបើមនុស្សគ្រប់គ្នាមានការគិតដូចគ្នា​ នោះឪកាសនឹងមិនកើតមានឡើយ ទាំងនេះជាចំនុចដែលជំរុញឲ្យអ្នកអាចគិតចេញនូវគំនិតល្អៗ ផ្សេងពីអ្នកដទៃ ដូចជាប្រសិនបើមនុស្សរិះគន់អ្នក អ្នកត្រូវតែគិត ហើយចំណាយពេលឲ្យបានច្រើនគិតពីពេលអនាគត និងស្ដាប់រាល់ការរិះគន់ ជាវិធីតែមួយគត់ដែលយើងអាចប្រកួតប្រជែងជាមួយអ្នកដទៃ ថាតើយើងមើលឃើញបែបណាពេលអនាគត។

    ទី២.កុំបោះបង់ងាយៗ៖ ដើម្បីជោគជ័យ អ្នកត្រូវតែតស៊ូ ជំនះរាល់ឧបសគ្គ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ជាពិសេសកុំបណ្ដោយឲ្យការបដិសេធរបស់អ្នកដទៃ និងភាពបរាជ័យក្នុងជីវិតបំផ្លាញនូវការតាំងចិត្តរបស់អ្នក។ ជាក់ស្ដែងចំពោះការតស៊ូរបស់លោក Jack Ma ដែលត្រូវបានគេបដិសេធជាច្រើនដងមិនថាការសិក្សា កន្លែងធ្វើការ និងការរកស៊ី។

    ទី៣.ប្រើជំនាញដែលអ្នកមាន៖ នៅពេលដែលអ្នកមិនមានចំណេះ តែអ្នកអាចប្រើប្រាស់ពីជំនាញក្នុងការស្វែងយល់ពីមនុស្ស ហើយបំផុសគំនិតដើម្បីលើកទឹកចិត្តពួកគេ ដូចជាលោក Jack Ma មិនមានចំណេះខាងបច្ចេកវិជ្ជា ទីផ្សារ និងរឿងច្បាប់នោះទេ តែលោកអាចស្គាល់ពីមនុស្ស ដោយឲ្យភាពសំខាន់ទៅលើបុគ្គលិក និងអ្នកកសាងក្រុមហ៊ុនដែលជាគ្រឹះនៃអាជីវកម្ម ហើយចំណាយពេលយកចិត្តទុកដាក់ទៅលើអតិថិជន និងក្រុមការងារនៅពេលដែលពួកគេសប្បាយចិត្ត អ្នកនឹងឈ្នះ។

    អត្ថបទ៖ នី
    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay