ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅវៀតណាម បណ្តាលឱ្យមនុស្ស ១៣នាក់បាត់បង់ជីវិត និង ១១នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 1, 2025
    ទឹកជំនន់នៅវៀតណាម បណ្តាលឱ្យមនុស្ស ១៣នាក់បាត់បង់ជីវិត និង ១១នាក់កំពុងបាត់ខ្លួន

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅភាគកណ្តាល នៃប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

    ប្រភពខាងលើបានបន្តថា មានទីតាំងចំនួន ២ ដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយទី១ គឺអតីតរាជធានីហ៊ូ (Hue) ដែលទីកន្លែងបានចុះក្នុងបញ្ជីក្នុងបញ្ជីអង្គការយូណេស្កូ និងទី២ គឺទីក្រុងបុរាណហួយអាន (Hoi An)។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានបញ្ជាក់ថា ទឹកជំនន់ក៏បានជន់លិចផ្ទះរបស់ប្រជាពលរដ្ឋជាង ១១៦០០០ ខ្នង និងដីកសិកម្មជាង ៥ ០០០ ហិកតា ព្រមទាំងបានបំផ្លាញផ្លូវថ្នល់ ផ្លូវដែក និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: