ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និង ១២០នាក់រងរបួស

    BY Pheakdey November 3, 2025
    រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និង ១២០នាក់រងរបួស

    អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា។ គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅតំបន់ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានខេត្ត Balkh និងក្រុង Mazar-i-Sharif។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១២០នាក់ផ្សេងទៀតរងរបួសផងដែរ។ បើតាមអាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានផ្តាច់យកជីវិត និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាង ១០០នាក់នេះ បានកើតឡើងនៅក្នុងកម្រិត ៦,៣រ៉ិចទ័រ និងបង្កឱ្យមានរំញ័រនៅក្នុងដីជម្រៅប្រមាណជា ២៨គីឡូម៉ែត្រ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: