ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃអង្ករនៅអាស៊ីបន្តធ្លាក់ចុះ ដោយសារទិន្នផលអង្ករនៅឥណ្ឌាកើនឡើងខ្ពស់ ហើយឥណ្ឌាកំពុងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក

    BY Pheakdey November 7, 2025
    តម្លៃអង្ករនៅអាស៊ីបន្តធ្លាក់ចុះ ដោយសារទិន្នផលអង្ករនៅឥណ្ឌាកើនឡើងខ្ពស់ ហើយឥណ្ឌាកំពុងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក

    ឥណ្ឌា៖​ តម្លៃអង្ករនៅអាស៊ីកំពុងបន្តធ្លាក់ចុះ ខណៈប្រទេសឥណ្ឌាកំពុងបន្ថែមការប្រមូលផលស្រូវនិងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលបាននាំចេញអង្ករដ៏ច្រើនបំផុតមួយទៅកាន់ទីផ្សារពិភពលោក។

    គួរកត់សម្គាល់ថា នៅចំពោះមុខដែលទិន្នផលអង្ករនៅក្នុងប្រទេសឥណ្ឌាកំពុងកើនឡើងយ៉ាងខ្ពស់នេះ តម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីដោយគិតត្រឹមខែវិច្ឆិកានេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ដល់កម្រិតមិនធ្លាប់កើតមាននោះទេ បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមលោក Nitin Gupta ដែលជាអនុប្រធាន​ក្រុមហ៊ុនលក់អង្ករ Olam Agri India បានឱ្យដឹងថា ថ្មីៗនេះប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងលិចកំពុងសម្រុកនាំអង្ករចូលយ៉ាងច្រើន ពោលគឺសម្រាប់ស្តុកទុកប្រើប្រាស់ក្នុងរយៈពេល ៣-៥ខែទៅមុខទៀត ហើយប្រទេសជាអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេទៅកាន់ប្រទេសទាំងនោះគឺប្រទេសឥណ្ឌា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: