ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយរដ្ឋបាលក្រុងកែប ហៅមកសួរនាំ ម្ចាស់អាជីវករលក់ដូរនៅឆ្នេរកែប ព្រមទទួលស្គាល់ថាពិតជាបានជួលតូបមួយក្នុងតម្លៃ ៥០ដុល្លាមែន និងព្រមធ្វើកិច្ចសន្យា ៤ចំណុច

    BY soknita November 10, 2025
    ក្រោយរដ្ឋបាលក្រុងកែប ហៅមកសួរនាំ ម្ចាស់អាជីវករលក់ដូរនៅឆ្នេរកែប ព្រមទទួលស្គាល់ថាពិតជាបានជួលតូបមួយក្នុងតម្លៃ ៥០ដុល្លាមែន និងព្រមធ្វើកិច្ចសន្យា ៤ចំណុច

    (ខេត្តកែប)៖ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្ទីរព័ត៌មានខេត្តកែប បានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ក្រោយរដ្ឋបាលក្រុងកែប បានហៅមកសួរនាំ ម្ចាស់អាជីវករលក់ដូរនៅឆ្នេរកែប ព្រមទទួលស្គាល់ថាពិតជាបានជួលតូបមួយក្នុងតម្លៃ ៥០ដុល្លាមែន និងព្រមធ្វើកិច្ចសន្យា ៤ចំណុច។

    ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលក្រុងកែប បានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបាន លើកឡើងថា ខេត្តកែបចំណតសាធារណៈមុខតូបមិនឱ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត តូបមួយ តំលៃ៥០ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។

    អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរដោយលោកស្រីបាន បញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួល មួយ៥០ដុល្លារ គាត់ក៏បាន ទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

    ចំពោះករណីនេះលោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ ទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍ និងសូមសន្យាដូចខាងក្រោម៖

    ១.មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ

    ២.រក្សាចំណតរថយន្តជាចំណតសាធារណៈ

    ៣.មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ

    ៤.ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឱ្យបានស្អាតជាប្រចាំ។ល។

    ជាមួយគ្នានេះរដ្ឋបាលក្រុងកែប សូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិន ណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់លេខ ទូរសព្ទដូចខាងក្រោម៖

    -០១៥ ២៥០ ៧៦៨

    -០១១ ៤១៣៧៣៧

    -០៩៧ ៩៦៤ ៦៨ ៩៨

    -០៩៦ ៦៦៦៦ ៧២៧ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

    Share This Post: