និស្សិតកម្ពុជាម្នាក់ ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ នៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតម្នាក់
តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា និស្សិតកម្ពុជាម្នាក់ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ (Brand Ambassador) នៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតម្នាក់។នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗ និស្សិតចំនួន ១០នាក់ ជាតំណាងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅរាជធានីរីយ៉ាដ។

ក្នុងឱកាសដ៏ស្និទ្ធិស្នាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយបានស្នើប្អូនៗ មានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាព្រំដែន និងរក្សាបាននូវឯកភាពជាតិ និងសាមគ្គីភាពជាធ្លុងមួយ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ផ្តល់ដល់និស្សិតកម្ពុជាជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ដើម្បីចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ពិសេស Muslim Friendly Tourism ដល់មិត្តភក្តិ និងប្រជាជននៅអារ៉ាប់ប៊ីសាអ៊ូឌីត ឱ្យបានទូលំទូលាយ លើកទឹកចិត្តមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកម្ពុជាយើងផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់ជូននិស្សិតនូវសៀវភៅ និងឃ្លីបវីដេអូអំពីទេសចរណ៍កម្ពុជាផងដែរ៕



ប្រភព៖ ក្រសួងទេសចរណ៌