ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំង ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា

    BY soknita November 15, 2025
    រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំង ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចាក់ឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំង ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា។

    កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជាដែលផ្តោតសំខាន់លើសក្តានុពល និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ដែលក្នុងនោះរួមមាន វិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ជាដើម។

    នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមផលិតករបារាំងបានសម្តែងការកោតសរសើរ ចំពោះភាពសម្បូរបែបនៃវប្បធម៌កម្ពុជា និងបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីចំពោះការផ្តល់ព័ត៌មានបានគ្រប់ជ្រុញជ្រោយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងខ្លឹមសារនៃការផលិតភាពយន្តឯកសារនេះនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីស្វាគមន៍ និងត្រៀមសហការក្នុងការផលិតភាពយន្តឯកសារនេះនាពេលអនាគត៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post: