ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ជះឥទ្ធិពលអវិជ្ជមាន ដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការ

    BY soknita November 15, 2025
    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ជះឥទ្ធិពលអវិជ្ជមាន ដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ជះឥទ្ធិពលអវិជ្ជមាន ដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការ។

    លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារ ដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្ដាលឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

    ថ្លែងនៅក្នុងបទបង្ហញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានបញ្ជាក់ដែរថា ការប្រើប្រាស់កម្លាំង ខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពល អវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ច ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ ២០២៥។

    ពីពិធីខាងលើ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំង បានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: