ក្រសួងសុខាភិបាល ប្រកាសពីករណីបុរសម្នាក់អាយុ ២២ឆ្នាំ បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំម្នាក់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណី កើតលើបុរសអាយុ ២២ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកជំងឺមានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៤១នាទី ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
សូមអានព័ត៌មានលំអិតនៅខាងក្រោម៖



ប្រភព៖ ក្រសួងព័ត៌មាន